អដ្ឋកថា បរិញ្ញាសូត្រ ទី ៣ - ចម្រើន ឥន្ទ្រិយដើម្បីកំណត់ដឹងនូវកាលយូរ
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ បុគ្គល បានចម្រើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅដើម្បីលះបង់ នូវសញ្ញោជនៈ ទាំងឡាយ ។ ចុះឥន្ទ្រិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះឯង បុគ្គលបានចម្រើន បានធ្វើឲ្យ ច្រើន រមែងប្រព្រឹត្តទៅដើម្បីលះបង់សញ្ញោជនៈទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ បុគ្គលបានចម្រើន បាន ធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅដើម្បីកិរិយាដកចោលនូវអនុសយក្កិលេស ។ ចុះឥន្ទ្រិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ឥន្ទ្រិយ ៥ នេះឯង បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែង ប្រព្រឹត្តទៅដើម្បីកិរិយាដកចោលនូវអនុសយក្កិលេស ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ បុគ្គលបានចម្រើន បាន ធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវកាលយូរ ។ ឥន្ទ្រិយ ៥ គឺអ្វី ខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះឯង បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅដើម្បីកំណត់ដឹង នូវកាលយូរ ។