អាសវក្ខយសូត្រ ទី ៤
ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ បុគ្គលបានចម្រើន បាន ធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីកិរិយាអស់ទៅនៃអាសវៈទាំងឡាយ ។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បព្ញ្រាិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះឯង បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្ត ទៅ ដើម្បីកិរិយាអស់ទៅនៃអាសវៈទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ បុគ្គលបានចម្រើន បាន ធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅដើម្បីកិរិយាលះបង់ នូវសញ្ញោជនៈទាំងឡាយ ប្រព្រឹត្តទៅដើម្បីកិរិយាដកចោល នូវអនុសយក្កិលេស ប្រព្រឹត្តទៅដើម្បី កំណត់ដឹងនូវកាលយូរ ប្រព្រឹត្តទៅដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយ ។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះឯង បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្ត ទៅដើម្បីកិរិយាលះបង់ នូវសញ្ញោជនៈទាំងឡាយ ប្រព្រឹត្តទៅដើម្បីដកចោល នូវអនុសយក្កិលេស ប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវកាលយូរ ប្រព្រឹត្តទៅ ដើម្បីកិរិយាអស់ទៅនៃអាសវៈទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ។ ឥន្ទ្រិយ ៥ គឺអ្វី ខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាផលទាំង ២ ផលណាមួយរមែងកើត ប្រាកដ គឺបានអរហត្តផលក្នុងបច្ចុប្បន្ន ពុំនោះសោត បើឧបាទានក្ខន្ធនៅសេសសល់ នៅឡើយ ក៏គង់បានអនាគាមិផលដែរ ព្រោះបានចម្រើន បានធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ នេះឯង ។