អដ្ឋកថា បឋមផលសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 336

ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មាន ជម្រាលទៅខាងកើត ឈមទៅខាងកើត ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរក ព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វានក៏ដូច្នេះដែរ ។