បឋមរុក្ខសូត្រ ទី ៧

ក្បាលទី 24 · ទំព័រ 340

សាវត្ថី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ។ បេ ។ ទ្រង់ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សម្មប្បធាននេះមាន ៤ ។ សម្មប្បធាន ៤ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងធម៌ ទាំងឡាយ ជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើង បាន ១ ។ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំង ព្យាយាមមាំ ដើម្បីលះបង់ធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើង ហើយ ១ ។ ញ៉ាំងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គង ចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងធម៌ទាំងឡាយជាកុសល ដែលមិនទាន់ កើតឡើង ឲ្យកើតឡើងបាន ១ ។ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងធម៌ទាំងឡាយជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរមិនឲ្យវិនាស ឲ្យចម្រើនធំទូលាយ ឲ្យ បរិបូណ៌ជាភិយ្យោភាព ១ ។ ម្នាលភិក្ខុទាំងឡាយ សម្មប្បធានមាន ៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មាន ជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ ។ ម្នាលភិក្ខុ ទាំងឡាយ កាលភិក្ខុចម្រើននូវសម្មប្បធាន ៤ ធ្វើឲ្យច្រើននូវសម្មប្បធាន ៤ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរក ព្រះនិព្វាន យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចម្រើននូវសម្មប្បធាន ៤ ធ្វើឲ្យច្រើននូវសម្មប្បធាន ៤ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាល ទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្