ទុតិយរុក្ខសូត្រ ទី ៨ - ដើមឈើក្នុងជម្ពូទ្វីបមាន៤លើក
ក្បាលទី 24 · ទំព័រ 331
ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ ដែលនៅក្នុង ជម្ពូទ្វីប មានតែដើមព្រីង ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្តេច មិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ ដឹង មានតែបញ្ញ្រិន្ទិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ ដោយការត្រាស់ ដឹង ក៏ដូច្នោះដែរ ។