អដ្ឋកថា ទុតិយរុក្ខសូត្រ ទី ៨ - ដើមឈើក្នុងជម្ពូទ្វីបមាន៤លើក
ក្នុងសម្មប្បធានសំយុត្តទាំងមូល ទ្រង់ត្រាស់តែវិបស្សនាដែលជាចំណែក ខាងដើមនោះឯង ។ អដ្ឋកថាសម្មប្បធានសំយុត្ត ចប់ ៥ ម្នាលភិក្ខុទាំងឡាយ ពលៈទាំងឡាយនេះមាន ៥ ។ ពល ៥ គឺអ្វីខ្លះ ។ គឺ សទ្ធាពលៈ១ វីរិយពលៈ១ សតិពលៈ១ សមាធិពលៈ១ បញ្ញាពលៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ពលៈមាន ៥ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មាន ជម្រាលទៅខាងកើត ឈមទៅខាងកើតដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥ រមែងមានទំនាបទៅរកព្រះ និព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វានក៏ដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឲ្យច្រើននូវ ពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសទ្ធាពលៈដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវ និរោធ បង្អោនទៅរកការលះបង់ ចម្រើននូវវីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវ និរោធ បង្អោនទៅរកការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចម្រើននូវ ពលៈ៥ ធ្វើឲ្យច្រើននូវពលៈ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាល ទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វានយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះមាន ៥ ។ ចុះសញ្ញោជនៈជាចំណែកខាងលើ ៥ គឺអ្វីខ្លះ ។ គឺរូបរាគ ១ អរូបរាគ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជា ចំណែកខាងលើមាន ៥ នេះឯង ។