តតិយរុក្ខសូត្រ ទី ៩
ក្បាលទី 24 · ទំព័រ 332
ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួក អសុរ មានតែដើមច្រនៀង ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្តេច មិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ ដឹង មានតែបញ្ញ្រិន្ទិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ ដោយការ ត្រាស់ដឹង ក៏ដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សទ្ធ្រិន្ទិយជាធម៌ ជាចំណែកខាងការត្រាស់ដឹង សទ្ធ្រិន្ទិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ បេ ។ បញ្ញ្រិន្ទិយជាធម៌ ជា ចំណែកខាងការត្រាស់ដឹង បព្ញ្រាិន្ទិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។