ចតុត្ថរុក្ខសូត្រ ទី ១០
ក្បាលទី 24 · ទំព័រ 333
ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកគ្រុឌ មានតែដើមរកា ប្រសើរជាងដើមឈើទាំងនោះ ដូចម្តេចមិញ ។ ម្នាលភិក្ខុ ទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មានតែ បញ្ញ្រិន្ទិយប្រសើរជាងពួកធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ ។