អដ្ឋកថា និព្វិទាសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 353

ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅដើម្បីនឿយណាយដោយ ចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីរម្លត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹង ច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន ។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើនឥទ្ធិបាទ ប្រកបដោយវិមំសាសមាធិ និងបធានសង្ខារ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ ប្រព្រឹត្ត ទៅដើម្បីនឿយណាយដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីរម្លត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន ។