អដ្ឋកថា ឥទ្ធិបទេសសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 354

ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើនឥទ្ធិបាទប្រកបដោយ វិមំសាសមាធិ និងបធានសង្ខារ ១ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុង អតីតកាល បានញ៉ាំងឥទ្ធិប្បទេសឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់ នោះបានសម្រេចហើយ ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ នេះ ឯង ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងញ៉ាំងឥទ្ធិប្បទេសឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ នឹង សម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ នេះឯង ។ ម្នាល ភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ កំពុង ញ៉ាំងឥទ្ធិប្បទេសឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះក៏សម្រេច ព្រោះ ចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ នេះឯង ។