អដ្ឋកថា សមត្តសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 355

ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយក្នុងអតីតកាល បានញ៉ាំងសមត្តឫទ្ធិឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ បាន សម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ ។ ម្នាលភិក្ខុ ទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយក្នុងអនាគតកាល នឹងញ៉ាំង សមត្តឫទ្ធិឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ នឹងសម្រេច ព្រោះ ចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ កំពុងញ៉ាំងសមត្តឫទ្ធិឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះសម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ ។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ចម្រើននូវឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើននូវឥទ្ធិបាទប្រកបដោយវិមំសាសមាធិ និងបធាន សង្ខារ ១ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយក្នុងអតីតកាល បានញ៉ាំងសមត្តឫទ្ធិឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ បាន សម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ នេះឯង ។ ម្នាល ភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយក្នុងអនាគតកាល នឹងញ៉ាំង សមត្តឫទ្ធិឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ នឹងសម្រេច ព្រោះ ចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ កំពុងញ៉ាំងសមត្តឫទ្ធិឲ្យ សម្រេច សមណព្រាហ្មណ៍ទាំងអស់នោះសម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង ។ ៨