ភិក្ខុសូត្រ ទី ៧
ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ក្នុងអតីតកាលបានធ្វើឲ្យ ជាក់ច្បាស់សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិដែលមិនមានអាសវៈ ព្រោះ អស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ក្រៃលែងខ្លួនឯងក្នុងអត្តភាពដ៏ជាក់ស្តែង ភិក្ខុទាំងអស់នោះក៏បានសម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយក្នុងអនាគតកាល នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិដែលមិនមានអាសវៈ ព្រោះអស់ អាសវៈទាំងឡាយដោយបញ្ញាដ៏ក្រៃលែងខ្លួនឯង ក្នុងអត្តភាពដ៏ជាក់ស្តែង ភិក្ខុ ទាំងអស់នោះនឹងសម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយក្នុងកាលឥឡូវនេះ កំពុងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិដែលមិនមានអាសវៈ ព្រោះអស់ អាសវៈទាំងឡាយ ដោយបញ្ញាដ៏ក្រៃលែងខ្លួនឯង ក្នុងអត្តភាពដ៏ជាក់ស្តែង ភិក្ខុទាំងអស់នោះសម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ ។ ឥទ្ធិបាទ ៤ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើន ឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើនឥទ្ធិបាទប្រកបដោយវិមំសាសមាធិ និងបធានសង្ខារ ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយក្នុងអតីតកាល បាន ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយដោយបញ្ញាដ៏ក្រៃលែងខ្លួនឯង ក្នុងអត្តភាពដ៏ជាក់ ស្តែង ភិក្ខុទាំងអស់នោះបានសម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវ