ពុទ្ធសូត្រ ទី ៨
ក្បាលទី 24 · ទំព័រ 358
ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទនេះមាន ៤ ។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងក្នុងសាសនានេះ ចម្រើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើនឥទ្ធិបាទប្រកបដោយវិមំសាសមាធិ និងបធានសង្ខារ ១ ។ ម្នាល ភិក្ខុទាំងឡាយ នេះឯងឥទ្ធិបាទ ៤ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតដែល ហៅថាអរហន្តសម្មាសម្ពុទ្ធ ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ នេះឯង ។