អដ្ឋកថា ញាណសូត្រ ទី ៩

ក្បាលទី 24 · ទំព័រ 359

ម្នាលភិក្ខុទាំងឡាយ ចក្ខុ កើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើង ហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែល តថាគតមិនធ្លាប់បានឮ បានស្តាប់មកពីដើមថា ( នេះឯងជាឥទ្ធិបាទ ) ដែល តថាគតចម្រើនហើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើង ហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់ តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនធ្លាប់បានឮ បានស្តាប់ក្នុងកាលពី ដើមថា នេះជាឥទ្ធិបាទប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ។ ម្នាលភិក្ខុ ទាំងឡាយ តថាគត ( មិនធ្លាប់បានឮ បានស្តាប់ ) ថា ឥទ្ធិបាទប្រកបដោយ វីរិយសមាធិ និងបធានសង្ខារនោះឯង ដែលតថាគតត្រូវចម្រើន ។