អដ្ឋកថា ចេតិយសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 370

បទថា កប្បាវសេសំ គឺលើស ១០០ ឆ្នាំ ដែលត្រាស់ថា មួយអាយុកប្ប ឬជាងមួយអាយុកប្ប ។ ឯព្រះមហាសិវត្ថេរ ពោលថា សម្រាប់ព្រះពុទ្ធទាំងឡាយ មិនមានការគំរាមក្នុងវត្ថុដែលប្រព្រឹត្ត ទៅមិនបាន ក៏ដូចកាលទ្រង់សង្កត់វេទនាដែលទៀបបរិនិព្វាន ដែលកើតឡើង ក្នុងស្រុកវេឡុវៈអស់ ១០ ខែនោះឯង យ៉ាងណា ក៏ដូច្នោះ កាលទ្រង់ចូល សមាបត្តិនោះរឿយៗ គប្បីសង្កត់បានអស់ ១០ ខែ ទ្រង់គប្បីតាំងនៅបាន