អដ្ឋកថា មហប្ផលសូត្រ ទី ២ - ការចម្រើនឥទ្ធិបាទ

ក្បាលទី 24 · ទំព័រ 385

ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ យ៉ាងនេះ ដែលបុគ្គល ចម្រើនហើយ ធ្វើឲ្យរឿយៗហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ដែលបុគ្គលចម្រើនហើយ ដូចម្តេច ធ្វើឲ្យរឿយ ៗ ហើយដូចម្តេច ទើបមានផលច្រើន មានអានិសង្សច្រើន ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និង បធានសង្ខារថា ឆន្ទៈរបស់អញ នឹងមិនធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញខាងក្នុងផង មិនរាយមាយទៅខាងក្រៅផង ដូច្នេះ ទាំងជាបុគ្គលមាន សញ្ញាក្នុងខាងក្រោយនិងខាងមុខ គឺខាងមុខយ៉ាងណា ខាងក្រោយក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ ខាងក្រោមយ៉ាងណា ខាងលើក៏ យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលាថ្ងៃយ៉ាងណា វេលា យប់ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាងនោះ ជាបុគ្គលមានចិត្ត បើកហើយ មានកិលេសមិនរួបរឹត រមែងចម្រើននូវចិត្ត ប្រកបដោយពន្លឺ ដូច្នេះ ។ វីរិយសមាធិ ។ ចិត្តសមាធិ ។ ចម្រើនឥទ្ធិបាទប្រកបដោយវីមំសាសមាធិ និងបធានសង្ខារថា វីមំសា ( ការពិចារណា ) របស់អញនឹងមិន ធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញខាងក្នុងផង មិនរាយមាយទៅ ខាងក្រៅផង ដូច្នេះ ទាំងជាបុគ្គលមានសញ្ញាក្នុងខាងក្រោយនិងខាងមុខ គឺខាងមុខ យ៉ាងណា ខាងក្រោយក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាង នោះ ខាងក្រោមយ៉ាងណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោម ក៏យ៉ាងនោះ វេលាថ្ងៃយ៉ាងណា វេលាយប់ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាងនោះ ជាបុគ្គលមានចិត្តបើកហើយ មានកិលេសមិនបានរួបរឹត ចម្រើននូវចិត្តប្រកបដោយពន្លឺដូច្នេះ ។