មោគ្គល្លានសូត្រ ទី ៤ - ព្រះមោគ្គល្លានធ្វើមិគារមាតុប្រាសាទអោយ កំរើក

ក្បាលទី 24 · ទំព័រ 393

បង្វឹក ថ្វីដៃ និងចំណេះដឹងទាក់ទងនឹងភ្លៀងអាវុធ ធ្វើព្រះរាជាឲ្យប្រោសប្រាណ ដោយការចាត់ចែងមន្ត គឺចំណេះដឹង រហូតបានទទួលតំណែង ។ បុគ្គលនោះ យ៉ាងណា គប្បីជ្រាបបុគ្គលដែលឲ្យលោកុត្តរធម៌កើតដោយចិត្តធុរៈក៏ដូច្នោះ ។ បុគ្គលម្នាក់ទៀត គិតថា ការទទួលបម្រើជាដើម មានប្រយោជន៍អ្វី ធម្មតា ព្រះរាជាទាំងឡាយ រមែងប្រទានតំណែងដល់អ្នកដែលសម្បូរដោយជាតិ កាល ប្រទានដល់បុគ្គលដូច្នោះ ក៏នឹងប្រទានដល់អញ អាស្រ័យការដល់ព្រមដោយ ជាតិបុណ្ណោះ ក៏បានទទួលឋានន្តរ បុគ្គលនេះយ៉ាងណា គប្បីជ្រាបបុគ្គលដែល អាស្រ័យការពិនិត្យពិចារណា ត្រិះរិះរកហេតុផលសុទ្ធៗ ហើយធ្វើឲ្យកើតនូវ លោកុត្តរធម៌ ដោយវិមង្សាធុរៈ ក៏ដូច្នោះ ។ ក្នុងសូត្រនេះ ទ្រង់សម្តែងឥទ្ធិ ដែលមានវិវដ្តៈជាបាទ ដូចពោលមកនេះ ។ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្រាសាទ នាបុព្វារាមជិតក្រុងសាវត្ថី ។ សម័យនោះ ឯង ភិក្ខុច្រើនរូប នៅក្នុងមិគារមាតុប្រាសាទជាន់ក្រោម ជាអ្នករវើរវាយ មាន មានះដូចជាបបុស ងើបឡើងហើយ រជើបរជោរ មានមាត់រឹង មានវាចារោយ រាយ មានស្មារតីវង្វេង ប្រាសចាកបញ្ញា មានចិត្តមិនតម្កល់មាំ មានចិត្តអណ្តែត អណ្តូង មានឥន្ទ្រិយមិនសង្រួម ។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគត្រាស់ហៅព្រះមហាមោគ្គល្លានដ៏មានអាយុថា ម្នាលមោគ្គល្លាន សព្រហ្មចារីភិក្ខុទាំងនោះឯង នៅក្នុង មិគារមាតុប្រាសាទជាន់ក្រោម ជាអ្នកមានចិត្តរវើរវាយ មានមានះដូចជា បបុស ងើបឡើងហើយ រជើបរជោរ មានមាត់រឹង មានសម្តីរោយរាយ វង្វេង ភ្លេចស្មារតី ប្រាសចាកបញ្ញា មានចិត្តមិនតម្កល់មាំ មានចិត្តអណ្តែតអណ្តូង មានឥន្ទ្រិយមិនសង្រួម ម្នាលមោគ្គល្លាន អ្ន