អដ្ឋកថា មោគ្គល្លានសូត្រ ទី ៤ - ព្រះមោគ្គល្លានធ្វើមិគារមាតុប្រាសាទអោយ កំរើក
ក្នុងមោគ្គល្លានសូត្រទី ៤ គប្បីជ្រាបដូចតទៅនេះថា បុគ្គល រាយមាយជាប្រក្រតី គឺជាអ្នកមានចិត្តញាប់ញ័រ ឈ្មោះថា ឧទ្ធតា ។ ពិតហើយ ចិត្តរមែងញាប់ញ័រក្នុងអារម្មណ៍ណាមួយ ដោយឧទ្ធច្ចៈ ដូចទង់ត្រូវខ្យល់បក់ ដូច្នោះ ។ បទថា ឧន្នឡា គឺតម្កើងខ្លួន អធិប្បាយថា ច្រើនដោយការប្រកាន់ ខ្លួន ដែលមិនមានសារៈ ។ បទថា ចបលា គឺប្រកបដោយការញាប់ញ័រ ក្នុងបាត្រ និងចីវរ គ្រឿងប្រដាប់ជាដើម ។ បទថា មុខរា គឺមាត់រឹង មាន ពាក្យអធិប្បាយថា មានវាចារឹង ។ បទថា វិកិណ្ណវាចា គឺមិនបង្អង់មាត់ក បានដល់ និយាយអស់មួយថ្ងៃខ្លះ និយាយពាក្យដែលឥតប្រយោជន៍ខ្លះ ។ បទថា មុដ្ឋស្សតិនោ គឺមិនមានស្មារតី ។ បទថា អសម្បជានា គឺវៀរចាក បញ្ញា ។ បទថា អសមាហិតា គឺវៀរចាកឧបចារសមាធិ និងអប្បនាសមាធិ ។ បទថា វិព្ភន្តចិត្តា គឺមានចិត្តវិលខុសដោយការរាយមាយ ដែល បានឱកាស ព្រោះវៀរចាកសមាធិ ។ បទថា បកត្រិន្ទិយា គឺមិនសង្រួម ឥន្ទ្រិយ ។ បទថា ឥទ្ធាភិសង្ខារំ គឺចូលអាបោកសិណ ចេញហើយ អធិដ្ឋានចំណែកនៃផែនដីទីតាំងប្រាសាទថា ចូរជាទឹក ហោះឡើងលើអាកាស ដែលមានប្រាសាទតាំងនៅលើផ្ទៃទឹក ហើយយកម្រាមឆ្កឹះ ។ បទថា គម្ភីរនេមោ គឺរណ្តៅជ្រៅ ដោយអត្ថថា កប់ចូលទៅកាន់ ផែនដីដ៏ជ្រៅ ។ បទថា សុនិខាតោ គឺកប់ជិតយ៉ាងល្អ គឺចាក់នូវគ្រឹះ យ៉ាងល្អ ។ ក្នុងសូត្រនេះ ទ្រង់សម្តែងអំពីឫទ្ធិដែលមានអភិញ្ញាជាបាទ ។