ឧណ្ណាភព្រាហ្មណសូត្រ ទី ៥ - ព្រះអានន្ទក្នុងឃោសិតារាម

ក្បាលទី 24 · ទំព័រ 398

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះអានន្ទដ៏មាន អាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ លំដាប់នោះឯង ព្រាហ្មណ៍ ឈ្មោះឧណ្ណាភៈ ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួរ រីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះព្រាហ្មណ៍ ឈ្មោះឧណ្ណាភៈ អង្គុយក្នុងទីសមគួរហើយក៏ និយាយនឹងព្រះអានន្ទដ៏មាន អាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចម្រើន គេប្រព្រឹត្តព្រហ្មចារ្យ ក្នុងសម្នាក់ ព្រះសមណគោតម មានអ្វីជាប្រយោជន៍ ។ ម្នាលព្រាហ្មណ៍ គេប្រព្រឹត្ត ព្រហ្មចារ្យក្នុងសម្នាក់ព្រះដ៏មានព្រះភាគ មានការលះបង់ឆន្ទៈជាប្រយោជន៍ ។