អដ្ឋកថា បឋមសមណព្រាហ្មណសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 401

វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើននូវឥទ្ធិបាទប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអតីតកាល មានពួកសមណៈឬ ព្រាហ្មណ៍មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះបានចម្រើន ធ្វើឲ្យច្រើននូវ ឥទ្ធិបាទ ៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអនាគតកាល គង់មានពួកស មណៈ ឬព្រាហ្មណ៍មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះបានចម្រើន ធ្វើឲ្យ ច្រើននូវឥទ្ធិបាទ ៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ក៏ មានពួកសមណៈ ឬព្រាហ្មណ៍មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះបាន ចម្រើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង ។