អដ្ឋកថា ទុតិយសមណព្រាហ្មណសូត្រ ទី ៧

ក្បាលទី 24 · ទំព័រ 402

ព្រោះតែសមណព្រាហ្មណ៍ទាំងអស់ នោះ បានចម្រើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ ។ ម្នាលភិក្ខុទាំងឡាយ ក្នុង អនាគតកាលគង់មានសមណៈ ឬព្រាហ្មណ៍បានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ គឺនឹងធ្វើមនុស្សម្នាក់ ឲ្យទៅជាមនុស្សច្រើននាក់ក៏បាន ធ្វើមនុស្សច្រើននាក់ ឲ្យទៅជាមនុស្សម្នាក់ក៏បាន នៅក្នុងទីកំបាំងនឹងដើរទៅកាន់ទីវាល នៅខាងក្នុង ដើរចេញទៅខាងក្រៅ នៅខាងក្នុងជញ្ជាំង ដើរចេញទៅខាងក្រៅជញ្ជាំង នៅ ខាងក្នុងកំពែងដើរចេញទៅខាងក្រៅកំពែង នៅខាងក្នុងភ្នំ ដើរចេញទៅក្រៅភ្នំ ( ដោយឥតទ្វារឥតផ្លូវ ) ឥតទើសទាល់ ដូចជាដើរលើអាកាសក៏បាន ងើបឡើង មុជចុះក្នុងផែនដី ដូចជាងើបឡើងមុជចុះក្នុងទឹកក៏បាន ដើរលើទឹកមិន បែកធ្លាយទឹក ហាក់ដូចជាដើរលើផែនដីក៏បាន នឹងទៅឯអាកាសទាំងភ្នែន ដូចជា សត្វស្លាបក៏បាន នឹងយកដៃស្ទាបអង្អែល ( មណ្ឌល ) ព្រះចន្រ្ទ ព្រះ អាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏ បាន នឹងធ្វើអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ។ ព្រោះតែសមណព្រាហ្មណ៍ទាំងអស់នោះ បានចម្រើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ក៏មានសមណៈ ឬព្រាហ្មណ៍បាន សម្រេចនូវឥទ្ធិវិធៈច្រើនប្រការ គឺធ្វើមនុស្សម្នាក់ឲ្យទៅជាមនុស្សច្រើននាក់ក៏ បាន ធ្វើមនុស្សច្រើននាក់ ឲ្យទៅជាមនុស្សម្នាក់ក៏បាន នៅក្នុងទីកំបាំងដើរទៅកាន់ ទីវាល នៅខាងក្នុងដើរចេញទៅខាងក្រៅ នៅខាងក្នុងជញ្ជាំង ដើរចេញ ទៅខាងក្រៅជញ្ជាំង នៅខាងក្នុងកំពែងដើរចេញទៅខាងក្រៅកំពែង នៅក្នុងភ្នំ ដើរចេញទៅខាងក្រៅភ្នំ ( ដោយឥតទ្វារឥតផ្លូវ ) ឥតទើសទាល់ ដូចជាដើរ លើអាកាសក៏បាន ងើបឡើងមុជចុះក្នុងផែនដី ដូចជាងើបឡើងមុជចុ