អដ្ឋកថា ភិក្ខុសូត្រ ទី ៨
ក្បាលទី 24 · ទំព័រ 405
ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯងក្នុងបច្ចុប្បន្ន ក៏ព្រោះតែបានចម្រើន ធ្វើឲ្យ ច្រើននូវឥទ្ធិបាទ ៤ ។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ ។