ឥទ្ធាទិទេសនាសូត្រ ទី ៩
ក្បាលទី 24 · ទំព័រ 405
ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើននូវឥទ្ធិបាទប្រកបដោយ វីមំសាសមាធិ និងបធានសង្ខារ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលធ្វើឲ្យ ជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិដែលមិនមានអាសវៈ ព្រោះ អស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯងក្នុងបច្ចុប្បន្ន ក៏ព្រោះតែ ចម្រើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះដែរ ។