អដ្ឋកថា ឥទ្ធាទិទេសនាសូត្រ ទី ៩
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវឫទ្ធិផង នូវឥទ្ធិបាទផង នូវការចម្រើនឥទ្ធិបាទផង នូវបដិបទាជាដំណើរទៅកាន់ការចម្រើន ឥទ្ធិបាទផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់សេចក្តីនោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះបឫទ្ធិដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ បានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ គឺធ្វើមនុស្សម្នាក់ ឲ្យទៅជាមនុស្ស ច្រើននាក់ក៏បាន ធ្វើមនុស្សច្រើននាក់ ឲ្យទៅជាមនុស្សម្នាក់ក៏បាន ។ បេ ។ ធ្វើ អំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ។ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា ឫទ្ធិ ។ ម្នាលភិក្ខុទាំងឡាយ ចុះឥទ្ធិបាទដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណាប្រព្រឹត្តទៅដើម្បីបាននូវឫទ្ធិ បានស៊ប់នូវឫទ្ធិ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ ។ ម្នាលភិក្ខុទាំងឡាយ ចុះការចម្រើននូវឥទ្ធិបាទដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ។ វីរិយសមាធិ ។ ចិត្តសមាធិ ។ ចម្រើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ ថា ការចម្រើននូវឥទ្ធិបាទ ។ ម្នាលភិក្ខុទាំងឡាយ ចុះបដិបទាជាដំណើរទៅកាន់ការចម្រើន នូវឥទ្ធិបាទដូចម្តេច ។ អរិយមគ្គប្រកបដោយអង្គ ៨ នេះឯង ។ អ្វីខ្លះ ។ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទាជា ដំណើរទៅកាន់ការចម្រើននូវឥទ្ធិបាទ ។