វិភង្គសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 407

ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ដែលភិក្ខុចម្រើន ធ្វើឲ្យ ច្រើនហើយ ជាធម៌មានផលច្រើន មានអានិសង្សច្រើន ។ ម្នាលភិក្ខុទាំងឡាយ ចុះឥទ្ធិបាទ ៤ តើភិក្ខុចម្រើនដូចម្តេច ធ្វើឲ្យច្រើនដូចម្តេច ទើបជាធម៌ មានផលច្រើន មានអានិសង្សច្រើន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ ចម្រើននូវឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារដូច្នេះថា ឆន្ទៈ របស់អាត្មាអញនឹងមិនធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំងពេកផង នឹង មិនរួញលឹបនៅខាងក្នុងផង នឹងមិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុង កាលជាខាងក្រោយ និងកាលមុន គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃ ក៏យ៉ាងនោះ មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចម្រើនចិត្តប្រកបដោយពន្លឺ ដោយប្រការដូច្នេះ ។ វីរិយសមាធិ ។ ចិត្តសមាធិ ។ ចម្រើនឥទ្ធិបាទប្រកប ដោយវីមំសាសមាធិ និងបធានសង្ខារដូច្នេះថា វីមំសារបស់អាត្មាអញនឹងមិន ធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំងពេកផង នឹងមិនរួញលឹបនៅខាងក្នុង ផង មិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុងកាលជាខាងក្រោយ និងកាលមុន គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏ យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះ មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចម្រើនចិត្តប្រកបដោយពន្លឺ ដោយ ប្រការដូច្នេះ ។