អដ្ឋកថា មគ្គសូត្រ ទី ១
វីរិយសមាធិ ។ ចិត្តសមាធិ ។ ចម្រើនឥទ្ធិបាទប្រកបដោយវីមំសាសមាធិ និងបធានសង្ខារដូច្នេះថា វីមំសា របស់អាត្មាអញ និងមិនធូរថយខ្លាំងពេកផង មិនផ្គងគំហុកខ្លាំងពេកផង មិន រួញលឹបនៅខាងក្នុងផង មិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុងកាល ជាខាងក្រោយ និងកាលមុនផង គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើ យ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះដែរ លុះភិក្ខុនោះ គិតដូច្នេះហើយ ក៏មានចិត្តស្វាង ឥតមាន កិលេសរួបរឹត ចម្រើនចិត្តប្រកបដោយពន្លឺ ។ ម្នាលភិក្ខុទាំងឡាយ កាលបើឥទ្ធិបាទ ៤ ដែលភិក្ខុចម្រើន យ៉ាងនេះ ធ្វើឲ្យច្រើនយ៉ាងនេះហើយ ភិក្ខុរមែងបានសម្រេចនូវឥទ្ធិវិធៈច្រើន ប្រការ គឺមនុស្សម្នាក់ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើនកាន់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន ។ បេ ។ ធ្វើអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ។ ម្នាលទាំងឡាយ កាលបើឥទ្ធិបាទ ៤ ដែលភិក្ខុចម្រើនយ៉ាង នេះ ធ្វើឲ្យច្រើនយ៉ាងនេះហើយ ភិក្ខុរមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈ ដោយ បញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នហើយ សម្រេចសម្រាន្តនៅ ។ ( អភិញ្ញាទាំងឡាយ ៦ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ) ។