អយោគុឡសូត្រ ទី ២
ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មាន ព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុអង្គុយក្នុង ទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ ចម្រើន ព្រះដ៏មានព្រះភាគធ្លាប់ចូលទៅកាន់ព្រហ្មលោកដោយឫទ្ធិ ដោយព្រះកាយ ដែលសម្រេចតាមព្រះហប្ញទ័យដែរឬ ទើបជ្រាបច្បាស់នូវព្រហ្មលោក ។ ម្នាលអានន្ទ តថាគតធ្លាប់ចូលទៅកាន់ព្រហ្មលោកដោយឫទ្ធិ ដោយកាយដែល សម្រេចតាមចិត្តមែន ទើបដឹងច្បាស់នូវព្រហ្មលោក ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគធ្លាប់ចូលទៅកាន់ព្រហ្មលោកដោយឫទ្ធិ ដោយព្រះកាយ ដែលប្រកបដោយមហាភូតរូប ៤ នេះឬ ទើបជ្រាបច្បាស់នូវព្រហ្មលោក ។ ម្នាលអានន្ទ តថាគតធ្លាប់ចូលទៅកាន់ព្រហ្មលោកដោយឫទ្ធិ ដោយកាយដែល ប្រកបដោយមហាភូតរូប ៤ នេះឯង ទើបដឹងច្បាស់នូវព្រហ្មលោក ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគធ្លាប់ចូលទៅកាន់ ព្រហ្មលោកដោយឫទ្ធិ ដោយព្រះកាយដែលសម្រេចតាមព្រះហបឫទ័យ ដោយ ហេតុឯណា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគធ្លាប់ចូលទៅកាន់ ព្រហ្មលោកដោយឫទ្ធិ ដោយព្រះកាយប្រកបដោយមហាភូតរូប ៤ នេះ ជ្រាប ច្បាស់នូវហេតុឯណា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះៗ ជាអស្ចារ្យចម្លែក ណាស់ របស់ព្រះដ៏មានព្រះភាគ ។ ម្នាលអានន្ទ ព្រះតថាគតទាំងឡាយ ជាអស្ចារ្យផង ប្រកបដោយធម៌ជាអស្ចារ្យផង ម្នាលអានន្ទ ព្រះតថាគត ទាំងឡាយចម្លែកផង ប្រកបដោយធម៌ដ៏ចម្លែកផង ។