ភិក្ខុសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 329

ឥន្ទ្រិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះឯង បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្ត ទៅដើម្បីកិរិយាលះបង់ នូវសញ្ញោជនៈទាំងឡាយ ប្រព្រឹត្តទៅដើម្បីដកចោល នូវអនុសយក្កិលេស ប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវកាលយូរ ប្រព្រឹត្តទៅ ដើម្បីកិរិយាអស់ទៅនៃអាសវៈទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ។ ឥន្ទ្រិយ ៥ គឺអ្វី ខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាផលទាំង ២ ផលណាមួយរមែងកើត ប្រាកដ គឺបានអរហត្តផលក្នុងបច្ចុប្បន្ន ពុំនោះសោត បើឧបាទានក្ខន្ធនៅសេសសល់ នៅឡើយ ក៏គង់បានអនាគាមិផលដែរ ព្រោះបានចម្រើន បានធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ។ ឥន្ទ្រិយ ៥ គឺអ្វី ខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បព្ញ្រាិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ផល ៧ អានិសង្ស ៧ រមែងកើតប្រាកដ ព្រោះបានចម្រើន បានធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ នេះឯង ។ ផល ៧ អានិសង្ស ៧ គឺអ្វីខ្លះ ។ គឺបុគ្គលនោះរមែងបានអរហត្តផល យ៉ាងឆាប់ក្នុងបច្ចុប្បន្ន បើ មិនបានអរហត្តផលយ៉ាងឆាប់ ក្នុងបច្ចុប្បន្នទេ ក៏គង់បានអរហត្តផលក្នុងកាល ទៀបស្លាប់ បើមិនបានអរហត្តផលយ៉ាងឆាប់ក្នុងបច្ចុប្បន្នទេ បើមិនបានអរហត្ត ផលក្នុងកាលទៀបស្លាប់ទេ បុគ្គលនោះ ក៏គង់បានជាអន្តរាបរិនិព្វាយិបុគ្គល បានជាឧបហច្ចបរិនិព្វាយិបុគ្គល បានជាអសង្ខារបរិនិព្វាយិបុគ្គល បានជាសសង្ខារបរិនិព្វាយិបុគ្គល បានជាឧទ្ធំសោតអកនិដ្ឋគាមិបុគ្