អដ្ឋកថា ភិក្ខុសូត្រ ទី ៣
ក្នុងអយោគុឡសូត្រទី ២ នៃអយោគុឡវគ្គទី ៣ បទថា ឥមិនា ចាតុម្មហាភូតិកេន គឺសម្រេចមកអំពីមហាភូតរូបទាំង ៤ នេះ ជាភារៈ ជារបស់ធ្ងន់យ៉ាងនេះ ។ បទថា ឱមាតិ បានដល់ រមែងគ្រប់គ្រាន់ គឺរមែងអាច ។ បទនេះ ជាបទមិនមានការផ្សេងគ្នាក្នុងព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដក ។ បទថា កាយម្បិ ចិត្តេ សមាទហតិ បានដល់ កាន់យក កាយនោះទុកក្នុងចិត្ត គឺធ្វើឲ្យអាស្រ័យចិត្ត បញ្ជូនទៅក្នុងគតិរបស់ចិត្ត ។ ដែលឈ្មោះថា ចិត្ត សំដៅយកមហគ្គតចិត្ត ។ ការទៅរបស់គតិនៃចិត្ត រមែងជារបស់ស្រាលរហ័ស ។ បទថា ចិត្តម្បិ កាយេ សមាទហតិ បាន ដល់ លើកយកចិត្តមកទុកក្នុងកាយ គឺធ្វើឲ្យអាស្រ័យកាយ បញ្ជូនទៅក្នុង គតិរបស់កាយ ករជកាយឈ្មោះថា កាយ ។ ការទៅរបស់គតិនៃកាយ ជា របស់យឺតយូរ ។ បទថា សុខសញ្ញញ្ច លហុសញ្ញញ្ច សំដៅដល់ សញ្ញា ដែលកើតឡើងព្រមជាមួយនឹងអភិញ្ញាចិត្ត ។ ពិតហើយ សញ្ញានោះ ព្រោះ ប្រកបដោយសុខស្ងប់ ទើបឈ្មោះថា សុខសញ្ញា និងព្រោះមិនមានការ ប្រព្រឹត្តិយឺតយូរព្រោះកិលេស ទើបឈ្មោះថា លហុសញ្ញា ។ បទថា អយោគុឡោ ទិវសំ សន្តត្តោ លហុតរោ ចេវ ហោតិ សេចក្តីថា ដុំដែកនោះ សូម្បីត្រូវមនុស្ស ២ ឬ ៣ នាក់នាំគ្នាលើក ទៅដាក់ក្នុងជើងច្រានជាងដែក ដុតអស់មួយថ្ងៃ ជាវត្ថុដែលទៅជាមួយគ្នា ដោយខ្យល់ ព្រោះភ្លើងដែលដាក់ចូលទៅតាមប្រហោង និងព្រោះខ្យល់ជា របស់ដែលទៅជាមួយគ្នានឹងចំហាយ និងជារបស់ដែលទៅជាមួយភ្លើងយ៉ាង នេះ ទើបក្លាយជារបស់ស្រាល ។ ជាងដែកយកអង្គំមកកេបោចាប់វាត្រង់ផ្នែក ម្ខាង ប្រែទៅប្រែមក លើកឡើងមកខាងក្រៅ យ៉ាងណា កាយរបស់ព្រះតថាគត ក៏ដូច្នោះ រមែងទន់ និងសមគួរដល់ការងារ ។ ជាងដែកក៏នឹងកាត់វា ជាកំណាត់តូចធំ យកញញួរមកវាយ ធ្វើជារូប ៤ ជ្រុងទ្រវែងបាន