សុទ្ធិកសូត្រ ទី ៤
ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទនេះមាន ៤ ។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើនឥទ្ធិបាទប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទមាន ៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវ ចេតោវិមុត្តិ និងបញ្ញាវិមុត្តិដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈ ទាំងឡាយ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន ហើយសម្រេច សម្រាន្តនៅ ក៏ព្រោះតែបានចម្រើន បានធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទនេះមាន ៤ ។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើនឥទ្ធិបាទប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទមាន ៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាផលទាំង ២ ផលណាមួយរមែង កើតឡើងប្រាកដ ( ដល់ភិក្ខុ ) គឺអរហត្តផលកើតប្រាកដក្នុងបច្ចុប្បន្ន ឬកាលបើ ឧបាទាននៅមានសេសសល់នៅឡើយ ក៏គង់អនាគាមិផលកើតឡើងប្រាកដ ដែរ ព្រោះតែបានចម្រើន បានធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទនេះមាន ៤ ។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើនឥទ្ធិបាទប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១ ។