បឋមផលសូត្រ ទី ៥ - ផល៧ប្រការ និង អានិសង្ស ៧ប្រការ
ក្បាលទី 24 · ទំព័រ 331
ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សទ្ធ្រិន្ទិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង សទ្ធ្រិន្ទិយនោះប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង បញ្ញ្រិន្ទិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ ដែលនៅក្នុង ជម្ពូទ្វីប មានតែដើមព្រីង ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្តេច មិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ ដឹង មានតែបញ្ញ្រិន្ទិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ ដោយការត្រាស់ ដឹង ក៏ដូច្នោះដែរ ។