ទុតិយផលសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 331

ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួក ទេវតាជាន់តាវត្តិង្ស មានតែដើមបារិច្ឆត្តកព្រឹក្ស ប្រាកដជាប្រសើរជាងដើមឈើ ទាំងនោះ ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយដែលជា ចំណែកខាងការត្រាស់ដឹង មានតែបញ្ញ្រិន្ទិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សទ្ធ្រិន្ទិយជាធម៌ ជាចំណែកខាងការត្រាស់ដឹង សទ្ធ្រិន្ទិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ វីរិយ្រិន្ទិយជាធម៌ ជាចំណែក ខាងការត្រាស់ដឹង វីរិយ្រិន្ទិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ សតិន្ទ្រិយជាធម៌ ជាចំណែកខាងការត្រាស់ដឹង ។ សមាធ្រិន្ទិយជាធម៌ ជាចំណែកខាងការត្រាស់ ដឹង ។ បញ្ញ្រិន្ទិយជាធម៌ ជាចំណែកខាងការត្រាស់ដឹង បព្ញ្រាិន្ទិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួក ទេវតាជាន់តាវត្តិង្សមាន តែដើមបារិច្ឆត្តកព្រឹក្ស ប្រាកដជាប្រសើរជាងដើមឈើ ទាំងនោះ ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញ្រិន្ទិយ ប្រាកដជាប្រសើរជាង ធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ ។