បឋមភិក្ខុសូត្រ ទី ៩
ក្បាលទី 24 · ទំព័រ 337
ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ ភិក្ខុគួរចម្រើនដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីកិរិយាលះបង់នូវសញ្ញោជនៈជាចំណែក ខាងលើ ៥ នេះឯង ។ ( មគ្គសំយុត្តដែលឲ្យពិស្តារហើយយ៉ាងណា ពាក្យ ថា អាស្រ័យនូវវិវេក ( ជាដើម ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ ) ។