អដ្ឋកថា បឋមភិក្ខុសូត្រ ទី ៩
ក្បាលទី 24 · ទំព័រ 437
ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយយល់សេចក្តីនោះដូចម្តេច ព្រះតថាគតមាន បឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះតែចម្រើន ធ្វើឲ្យច្រើន នូវធម៌ដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់ខ្ញុំព្រះអង្គ ទាំងឡាយ មានព្រះដ៏មានព្រះភាគជាមូល បេ ។