អដ្ឋកថា ទុតិយភិក្ខុសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 437

ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ ។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ព្រះតថាគត ចម្រើននូវឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារដូច្នេះថា ឆន្ទៈរបស់ អាត្មាអញនឹងមិនធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំងពេកផង នឹងមិន រួញលឹបនៅខាងក្នុងផង នឹងមិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុង កាលក្រោយ និងមុនផង គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយ យ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាង នោះ លុះព្រះតថាគតទ្រង់គិតដូច្នេះហើយ ក៏មានចិត្តស្វាង ឥតមានកិលេស រួបរឹត ចម្រើនចិត្តប្រកបដោយពន្លឺ ១ ។