អដ្ឋកថា មោគ្គល្លានសូត្រ ទី ១១
ក្បាលទី 24 · ទំព័រ 437
វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើនឥទ្ធិបាទប្រកបដោយវីមំសាសមាធិ និងបធានសង្ខារដូច្នេះថា វីមំសា របស់អាត្មាអញនឹងមិនធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំងពេកផង ។ បេ ។ លុះព្រះតថាគតទ្រង់គិតដូច្នេះហើយ ក៏មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចម្រើនចិត្តប្រកបដោយពន្លឺ ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតមានឫទ្ធិ ច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវ ឥទ្ធិបាទ ៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគតបានសម្រេចនូវ ឥទ្ធិវិធៈ ( ការសម្តែងឫទ្ធិ ) ច្រើនប្រការ គឺមនុស្សម្នាក់ធ្វើឲ្យទៅជាមនុស្ស ច្រើននាក់ក៏បាន ។ បេ ។ ធ្វើអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោក ក៏បាន ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង ។