តថាគតសូត្រ ទី ១២

ក្បាលទី 24 · ទំព័រ 438

ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគតបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ហើយ សម្រេចសម្រាន្តនៅ ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង ។ ( អភិញ្ញាទាំង ៦ បណ្ឌិគប្បីឲ្យពិស្តារ ) ។ អយោគុឡវគ្គទី ៣ ចប់ ៥ ឧទ្ទាននៃអយោគុឡវគ្គនោះ គឺ និយាយអំពីមគ្គ ១ អំពីកាយប្រៀបដូចដុំដែក ១ អំពីភិក្ខុចម្រើន ឥទ្ធិបាទ ១ អំពីផលសុទ្ធមាន ២ លើក អំពីព្រះអានន្ទមាន ២ លើក អំពីពួកភិក្ខុដទៃមាន ២ លើក អំពីព្រះមោគ្គល្លាន ១ អំពី ព្រះតថាគត ១ ។