ឥទ្ធិបទសំយុត្ត គង្គាទិបេយ្យាលទី ៤ ឥទ្ធិបាទសំយុត្ត គង្គាទិបេយ្យាល ្ប មិនមានអដ្ឋកថា ្ទ

ក្បាលទី 24 · ទំព័រ 440

ឥទ្ធិបទសំយុត្ត គង្គាទិបេយ្យាល ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មាន ជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចម្រើននូវឥទ្ធិបាទ ៤ ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ រមែងមាន ទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចម្រើននូវឥទ្ធិបាទ ៤ ធ្វើឲ្យ ច្រើននូវឥទ្ធិបាទ ៤ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរក ព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ចម្រើននូវឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ។ វីរិយសមាធិ ។ ចិត្តសមាធិ ។ ចម្រើននូវឥទ្ធិបាទប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចម្រើននូវឥទ្ធិបាទ ៤ ធ្វើឲ្យ ច្រើននូវឥទ្ធិបាទ ៤ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរក ព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង ។ ( បាលីសម្តែងអំពីការ ស្វែងរក បណ្ឌិតគប្បីឲ្យពិស្តារ ដូចក្នុងឥទ្ធិបាទចុះ ) ។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះមាន ៥ ។ សញ្ញោជនៈ ៥ ដូចម្តេចខ្លះ ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើ មាន ៥ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើននូវឥទ្ធិបាទ ៤ ដើម្បីដឹង ច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវសញ្ញោជនៈជាចំណែក ខាងលើ ៥ នេះឯង ។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្ត