ទុតិយរហោគតសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 447

សាវត្ថីនិទាន ។ គ្រានោះឯង ព្រះអនុរុទ្ធដ៏មានអាយុ សម្ងំ នៅក្នុងទីស្ងាត់ កើតបរិវិតក្កក្នុងចិត្តយ៉ាងនេះថា ភិក្ខុទាំងឡាយឯណានីមួយ បោះបង់សតិប្បដ្ឋានទាំង ៤ ភិក្ខុទាំងនោះ ឈ្មោះថា បោះបង់មគ្គដ៏ប្រសើរ ជា ដំណើរទៅកាន់ទីអស់ទុក្ខដោយប្រពៃ ភិក្ខុទាំងឡាយឯណានីមួយ ធ្វើសតិប្បដ្ឋានទាំង ៤ ឲ្យបរិបូណ៌ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើមគ្គដ៏ប្រសើរ ជា ដំណើរទៅកាន់ទីអស់ទុក្ខដោយប្រពៃ ឲ្យបរិបូណ៌ដែរ ។ គ្រានោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ ដឹងនូវបរិវិតក្កៈ ក្នុងចិត្ត របស់ព្រះអនុរុទ្ធដ៏មានអាយុ ដោយចិត្ត ( ខ្លួន ) ហើយ ក៏មកប្រាកដ ក្នុងទីចំពោះមុខព្រះអនុរុទ្ធដ៏មានអាយុភ្លាម ដូចជាបុរសមានកម្លាំងលាដៃដែល បត់ចូល ឬបត់ដៃដែលលាចេញ ដូច្នោះ ។