អដ្ឋកថា ទុតិយរហោគតសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 448

លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានសួរព្រះ អនុរុទ្ធដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោអនុរុទ្ធ ដោយហេតុដូចម្តេចខ្លះ ទើប ឈ្មោះថា ភិក្ខុធ្វើសតិប្បដ្ឋាន ៤ ឲ្យបរិបូណ៌ ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយក ្នុងកាយខាងក្នុង មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ពិចារណាឃើញ កាយក្នុងកាយខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកម្តៅកិលេស ។ បេ ។ ពិចារណាឃើញកាយក្នុងកាយ ទាំងខាងក្នុងទាំងខាងក្រៅ មានព្យាយាមជា គ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈាន ិងទោមនស្សក្នុងលោក ។ ពិចារណាឃើញវេទនា ក្នុងវេទនាទាំងឡាយខាងក្នុង មាន ព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់ បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ពិចារណាឃើញវេទនា ក្នុងវេទនា ទាំងឡាយខាងក្រៅ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ពិចារណា ឃើញវេទនា ក្នុងវេទនាទាំងឡាយ ទាំងខាងក្នុងទាំងខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវ អភិជ្ឈា និងទោមនស្សក្នុងលោក ។ ក្នុងចិត្តខាងក្នុង ។ ក្នុងចិត្តខាងក្រៅ ។ ពិចារណាឃើញចិត្តក ្នុងចិត្ត ទាំងខាងក្នុងទាំងខាងក្រៅ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេសមាន សេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។