សុតនុសូត្រ ទី ៣
សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ គង់នៅក្បែរឆ្នេរស្ទឹង សុតនុ ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅរកព្រះអនុរុទ្ធ ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ជាមួយនឹងព្រះ អនុរុទ្ធដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររាក់ទាក់ និងពាក្យដែលគួររពឫក ហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយក៏ សួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ព្រះអនុរុទ្ធដ៏មានអាយុ បានសម្រេចនូវ អភិញ្ញាដ៏ធំ ព្រោះចម្រើន ធ្វើឲ្យច្រើននូវពួកធម៌ដូចម្តេចខ្លះ ។ ម្នាលអាវុសោ ខ្ញុំបានសម្រេចនូវអភិញ្ញាដ៏ធំ ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋានទាំង ៤ ។ សតិប្បដ្ឋានទាំង ៤ តើដូចម្តេចខ្លះ ។ ម្នាល អាវុសោ ក្នុងសាសនានេះ ខ្ញុំពិចារណាឃើញកាយក្នុងកាយ មានព្យាយាមជា គ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈាន ិងទោមនស្សក្នុងលោក ១ ។ ក្នុងវេទនាទាំងឡាយ ១ ។ ក្នុងចិត្ត ១ ។ ពិចារណាឃើញ ធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅ កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក ្នុងលោក ១ ។ ម្នាលអាវុសោ ខ្ញុំបានសម្រេចអភិញ្ញាដ៏ធំ ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋានទាំង ៤ នេះឯង ។ ម្នាលអាវុសោ មួយទៀត ខ្ញុំ បានដឹងច្បាស់នូវធម៌ថោកទាប តាមសភាពថោកទាប ដឹងច្បាស់នូវធម៌យ៉ាង កណ្តាល តាមសភាពយ៉ាងកណ្តាល ដឹងច្បាស់នូវធម៌ដ៏ឧត្តម តាមសភាពដ៏ ឧត្តម ក៏ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋានទាំង ៤ នេះដែរ ។