អដ្ឋកថា សុតនុសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 450

ក្នុងវេទនាទាំងឡាយ ១ ។ ក្នុងចិត្ត ១ ។ ពិចារណាឃើញ ធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅ កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក ្នុងលោក ១ ។ ម្នាលអាវុសោ ខ្ញុំបានសម្រេចអភិញ្ញាដ៏ធំ ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋានទាំង ៤ នេះឯង ។ ម្នាលអាវុសោ មួយទៀត ខ្ញុំ បានដឹងច្បាស់នូវធម៌ថោកទាប តាមសភាពថោកទាប ដឹងច្បាស់នូវធម៌យ៉ាង កណ្តាល តាមសភាពយ៉ាងកណ្តាល ដឹងច្បាស់នូវធម៌ដ៏ឧត្តម តាមសភាពដ៏ ឧត្តម ក៏ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋានទាំង ៤ នេះដែរ ។