បឋមកណ្ឌកីសូត្រ ទី ៤
ក្នុងសុតនុសូត្រទី ៣ បទថា មហាភិញ្ញត្តំ គឺភាពជាអភិញ្ញា ។ ក្នុងបទថា ហីនំ ធម្មំ ជាដើម គប្បីជ្រាបអត្ថតាមបាលីនេះថា ឈ្មោះថា ធម៌ថោកទាបដូចម្តេច ការកើតឡើងនៃអកុសលចិត្តទាំង ១២ ដួងនេះជាធម៌ថោកទាប ។ ធម៌ជាកណ្តាលដូចម្តេច កុសលក្នុងភូមិ ៣ វិបាក ក្នុងភូមិទាំង ៣ និងរូបទាំងអស់ ជាកិរិយាក្តី អព្យាកតក្តី ក្នុងភូមិទាំង ៣ ជាធម៌ ជាកណ្តាល ។ ធម៌ដែលប្រណីតដូចម្តេច មគ្គទាំង ៤ ជាវត្ថុមិនទាក់ទង សាមញ្ញផល ៤ និព្វាន ១ នេះ ជាធម៌ប្រណីត ។ អដ្ឋកថា សុតនុសូត្រ ចប់ ៥ បឋមកណ្តកីសូត្រទី ៤ ជាដើម សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុផង ព្រះសារីបុត្រដ៏មាន អាយុផង ព្រះមហាមោគ្គល្លានដ៏មានអាយុផង គង់នៅក្នុងកណ្តកីវ័ន ( ព្រៃ ញាតស្បាតដោយបន្លា ) ទៀបក្រុងសាកេត ។ គ្រានោះឯង ព្រះសារីបុត្រដ៏ មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ ចេញអំពីទីសម្ងំក្នុងសាយ័ណ្ហសម័យ ចូលទៅរកព្រះអនុរុទ្ធដ៏មានអាយុ លុះចូលទៅដល់ ក៏ពោលពាក្យ រាក់ទាក់ជាមួយនឹងព្រះអនុរុទ្ធដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររាក់ទាក់ និង ពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះព្រះសារីបុត្រដ៏មាន អាយុ អង្គុយនៅក្នុងទីសមគួរហើយ បានសួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោអនុរុទ្ធ ពួកធម៌ដូចម្តេច ដែលភិក្ខុជាសេក្ខៈគួរសម្រេចសម្រាន្ត នៅ គ្រប់ឥរិយាបថទាំង ៤ ។ ម្នាលអាវុសោសារីបុត្រ សតិប្បដ្ឋានទាំង ៤ ភិក្ខុជាសេក្ខៈ គួរសម្រេចសម្រាន្តនៅ គ្រប់ឥរិយាបថទាំង ៤ ។ សតិប្បដ្ឋានទាំង ៤ ដូចម្តេច ខ្លះ ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយក្នុងកាយ ១ ។ ក្នុងវេទនាទាំងឡាយ ១ ។ ក្នុងចិត្ត ១ ។ ពិចារណាឃើញធម៌ក្នុងធម៌ ទាំងឡាយ មា