តតិយកណ្ឌកីសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 359

ម្នាលភិក្ខុ ទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើង ហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំង- ឡាយ ដែលតថាគតមិនធ្លាប់បានឮ បានស្តាប់ក្នុងកាលពីដើមថា ( នេះជា ឥទ្ធិបាទ ) ដែលតថាគតបានចម្រើនហើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើង ហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់ តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនធ្លាប់បានឮ បានស្តាប់ក្នុងកាលពី ដើមថា នេះជាឥទ្ធិបាទប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ។ ម្នាលភិក្ខុ ទាំងឡាយ តថាគត ( មិនធ្លាប់បានឮ បានស្តាប់ ) ថា ឥទ្ធិបាទប្រកបដោយ ចិត្តសមាធិ និងបធានសង្ខារនេះឯង ដែលតថាគតត្រូវចម្រើន ។ ម្នាលភិក្ខុ ទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើង ហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានឮ បានស្តាប់ក្នុងកាលពីដើមថា ( នេះជា ឥទ្ធិបាទ ) ដែលតថាគតបានចម្រើនហើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើង ហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់ តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនធ្លាប់បានឮ បានស្តាប់ក្នុងកាលពី ដើមថា នេះជាឥទ្ធិបាទប្រកបដោយវិមំសាសមាធិ និងបធានសង្ខារ ។ ម្នាល ភិក្ខុទាំងឡាយ តថាគត ( មិនធ្លាប់បានឮ បានស្តាប់ ) ថា ឥទ្ធិបាទប្រកបដោយ វិមំសាសមាធិ និងបធានសង្ខារនេះឯង ដែលតថាគតត្រូវចម្រើន ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើត