តណ្ហក្ខយសូត្រ ទី ៧

ក្បាលទី 24 · ទំព័រ 454

សាវត្ថីនិទាន ។ ក្នុងទីនោះឯង ព្រះអនុរុទ្ធដ៏មានអាយុ ហៅ ភិក្ខុទាំងឡាយមក ។ បេ ។ ពោលដូច្នេះថា ម្នាលអាវុសោ សតិប្បដ្ឋាន ៤ នេះ ដែលភិក្ខុចម្រើន ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅដើម្បីអស់តណ្ហា ។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណា ឃើញកាយក្នុងកាយ ១ ។ ក្នុងវេទនាទាំងឡាយ ១ ។ ក្នុងចិត្ត ១ ។ ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកម្តៅកិលេសមាន សេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១ ។ ម្នាលអាវុសោ សតិប្បដ្ឋាន ៤ នេះឯង ដែលភិក្ខុចម្រើន ធ្វើឲ្យច្រើន ហើយ រមែងប្រព្រឹត្តទៅដើម្បីអស់តណ្ហា ។ ៨