អម្ពបាលិវនសូត្រ ទី ៩

ក្បាលទី 24 · ទំព័រ 458

ក្នុងសល់ឡាគារសូត្រទី ៨ បទថា សល់ឡាគារេ គឺក្នុង សាលាប្រក់ស្លឹកឈើដែលធ្វើអំពីដើមស្រល់ ឬក្នុងអាគារដែលមានឈ្មោះ យ៉ាងនោះ ព្រោះនៅជិតទ្វារដើមស្រល់ ។ ក្នុងសូត្រនេះ ទ្រង់សម្តែង វិបស្សកបុគ្គល មួយអន្លើនឹងវិបស្សនា ។