អដ្ឋកថា អម្ពបាលិវនសូត្រ ទី ៩
សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ និងព្រះសារីបុត្រដ៏មាន អាយុ នៅក្នុងអម្ពបាលិវ័ន ជិតក្រុងវេសាលី ។ គ្រានោះឯង ព្រះសារីបុត្រដ៏ មានអាយុ ចេញចាកទីសម្ងំក្នុងសាយ័ណ្ហសម័យ ។ បេ ។ លុះព្រះសារីបុត្រដ៏ មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏សួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោអនុរុទ្ធ ឥន្ទ្រិយទាំងឡាយរបស់អ្នកជ្រះថ្លា សម្បុរមុខរបស់អ្នក បរិសុទ្ធផូរផង់ ។ ឥឡូវនេះ ព្រះអនុរុទ្ធដ៏មានអាយុ ច្រើននៅដោយវិហារធម៌ ដូចម្តេច ។ ម្នាលអាវុសោ ឥឡូវនេះ ខ្ញុំច្រើននៅដោយមានចិត្តតម្កល់ ស៊ប់ក្នុងសតិប្បដ្ឋាន ៤ ។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ ។ ម្នាលអាវុសោ ក្នុង សាសនានេះ ខ្ញុំពិចារណាឃើញកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុត កម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់អភិជ្ឈា និងទោមនស្សក ្នុងលោក ១ ។ ក្នុងវេទនាទាំងឡាយ ១ ។ ក្នុងចិត្ត ១ ។ ពិចារណាឃើញ ធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តី ដឹងខ្លួន មានស្មារតី កម្ចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១ ។ ម្នាល អាវុសោ ឥឡូវនេះ ខ្ញុំច្រើននៅដោយមានចិត្តតម្កល់ស៊ប់ ក្នុងសតិប្បដ្ឋាន ៤ នេះឯង ។ ម្នាលអាវុសោ ភិក្ខុឯណាជាព្រះអរហន្តខីណាស្រព មានព្រហ្មចរិយៈបាននៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានសញ្ញោជនៈ ( ធម៌ជាគ្រឿង ប្រកបសត្វឲ្យជាប់នៅ ) ក្នុងភពអស់ហើយ រួចស្រឡះចាកកិលេស ព្រោះដឹង ប្រពៃ ភិក្ខុនោះឈ្មោះថា ច្រើននៅដោយមានចិត្តតម្កល់ស៊ប់ ក្នុងសតិប្បដ្ឋាន ៤ នេះ ។