ឥទ្ធិវិធសូត្រ ទី ២
សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុច្រើនរូបចូលទៅ រកព្រះអនុរុទ្ធដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល នឹងព្រះអនុរុទ្ធដ៏មានអាយុ ។ បេ ។ លុះភិក្ខុទាំងនោះអង្គុយក្នុងទីសម គួរហើយ ក៏សួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ព្រះអនុរុទ្ធដ៏មានអាយុ បាន សម្រេចនូវអភិញ្ញាដ៏ធំ ព្រោះចម្រើន ធ្វើឲ្យច្រើននូវធម៌ដូចម្តេចខ្លះ ។ ម្នាលអាវុសោ ខ្ញុំបានសម្រេចនូវអភិញ្ញាដ៏ធំ ព្រោះចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ ។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ ។ ម្នាលអាវុសោ ក្នុងសាសនានេះ ខ្ញុំពិចារណាឃើញកាយក្នុងកាយ ១ ។ ក្នុងវេទនាទាំងឡាយ ១ ។ ក្នុងចិត្ត ១ ។ ពិចារណាឃើញធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជា គ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់អភិជ្ឈាន ិងទោមនស្សក្នុងលោក ១ ។ ម្នាលអាវុសោ ខ្ញុំបានសម្រេចនូវអភិញ្ញាដ៏ធំ ព្រោះចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ នេះឯង ។ ម្នាលអាវុសោ មួយ វិញទៀត ខ្ញុំរពឫកបានមួយពាន់កប្ប ក៏ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវ សតិប្បដ្ឋាន ៤ នេះដែរ ។ ម្នាលអាវុសោ មួយទៀត ខ្ញុំបានសម្រេចឥទ្ធិវិធៈច្រើនប្រការ គឺថា ខ្ញុំជាមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន ។ បេ ។ ធ្វើ អំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ព្រោះតែ ចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ នេះដែរ ។