កម្មសមាទានសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 370

បទថា ភាវិតា គឺដែលចម្រើនហើយ ។ បទថា ពហុលីកតា គឺធ្វើរឿយៗ ទៅ ។ បទថា យានីកតា គឺធ្វើឲ្យដូចជាយានដែល ទឹមហើយ ។ បទថា វត្ថុកតា គឺធ្វើឲ្យដូចជាវត្ថុ ព្រោះអត្ថថា ជាទីតាំង ។ បទថា អនុដ្ឋិតា គឺដែលមាំទាំក្រៃលែង ។ បទថា បរិចិតា បានដល់ សន្សំទុកគ្រប់ទិស គឺដែលចម្រើនល្អហើយ ។