នានាធិមុត្តិសូត្រ ទី ៩
ក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ ឈាននេះមាន ៤ ប្រការ ។ ឈាន ៤ ប្រការ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ក៏ចូលកាន់បឋមជ្ឈានប្រកបដោយវិតក្ក និង វិចារៈ មានតែបីតិ និងសុខដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ភិក្ខុនោះព្រោះរម្ងាប់ វិតក្ក និងវិចារៈ ក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតក្នុងសន្តានជាទីផូរផង់ មាន សភាពជាចិត្តខ្ពស់ឯក គ្មានវិតក្ក និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពី សមាធិ ភិក្ខុនោះព្រោះប្រាសចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មាន ស្មារតីផង ដឹងខ្លួនសោយសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយតែង សរសើរនូវបុគ្គលដែលបានតតិយជ្ឈាន ថាជាអ្នកប្រកបដោយឧបេក្ខា មាន ស្មារតី មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏ចូលកាន់តតិយ ជ្ឈាននោះ ភិក្ខុនោះព្រោះលះបង់នូវសេចក្តីសុខផង លះបង់នូវសេចក្តី ទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ក៏ចូលកាន់ ចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍ មិនមែនជាទុក្ខ មិនមែនជាសុខ គឺជា